Breaking News

សុំសរសើរ ប្លែកខ្លាំងណាស់! រំដួលលិចទឹក យកកន្ទេលស្លឹករំចេក មកច្នៃជាសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត ក្នុង កម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”

មហាជនមួយចំនួនធំ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវបុគ្គលម្នាក់ឈ្មោះ “រំដួលលិចទឹក” នោះ ដែលជាអ្នកពូកែឆ្នៃម៉ូត ដ៏ល្បីល្បាញមួយរូប ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ហើយរាល់ការឆ្នៃម៉ូតរបស់ រំដួលលិចទឹក ពោរពេញដោយភាពទាក់ទាញ ឆ្នៃប្រឌិត ជាពិសេសនោះ តែងតែរំលេចនូវ ទំរង់តាមបែបខ្មែរតែម្តង។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ រំដួលលិចទឹក បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ពីម៉ូដសម្លៀកបំពាក់ប្រពៃណីមួយឈុត ដែលច្នៃចេញពីកន្ទេលស្លឹករំចេក។ រំដួលលិចទឹក បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

“កន្ទេលស្លឹករំចេក ច្នៃបែបប្រពៃណីខ្មែរ សំពុតបទ អាវក៏ជ្រុង ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃពីកន្ទេលស្លឹករំចេកក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”

-ឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និង រំដួលលេចទឹក
-ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលេចទឹក និង បង សេម
-ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលេចទឹក ច្នៃដោយរំដួលលេចទឹក”៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *