Breaking News

សូមចូលរួមអបអរសាទរ! មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភី ជាមន្ទីរពេទ្យសេវាសាធារណៈគំរូលេខ១ ទូទាំងប្រទេស កម្រិត CPA2

កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ បើយោងតាមប្រភពពីហ្វេសប៊ុកផេក “មន្ទីរពេទ្យខេត្តកោះកុង” បានប្រាប់ឲ្យដឹងថា៖ “នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មន្ទីរពេទ្យខេត្តកោះកុង មានកិត្តិយស និងមានមោទនភាពក្រៃលែង ដែលទទួលបានពានរង្វាន់ជ័យលាភីលេខ១ នៃមន្ទីរពេទ្យកំរិត២(CPA2) ទូទាំងប្រទេស។ លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាកិត្តិយសដ៏ធំមួយរបស់ មន្ទីរពេទ្យខេត្តកោះកុង ផ្ទាល់ មន្ទីរសុខាភិបាល ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តកោះកុង និងសំរាប់ខេត្តកោះកុងទាំងមូល។

មុននឹងមន្ទីរពេទ្យឈានដល់ដំណាក់ កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីឯកជាអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលនេះដែរ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត…។ល។ ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំណាក់កាល ។

មន្ទីរពេទ្យខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវអភិបាលខេត្ត​ព្រមទាំង ថ្នាក់ដឹកនាំខេត្តទាំងអស់​ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត​ និងគណ:កម្មការវាយតំលៃអង្គភាពផ្តល់សេវាសាធារណ:គំរូថ្នាក់ខេត្ត ថ្នាក់ជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសំរេចលទ្ធផលយ៉ាងសុក្រិត្យ និងយុត្តិធម៌ ដល់មន្ទីរពេទ្យខេត្តកោះកុង រហូតដល់មានឱកាសទទួលបានពានរង្វាន់ជ័យលាភី​ និងវិញ្ញាបនបត្រ ពីសម្តេចប្រមុខរាជរដ្ឋាភិបាល ។ សូមអរគុណ”។

ក្នុងនោះផងដែរ គេក៏បានឃើញអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតមា្នក់បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុក Da Phea ថា “អបអរសាទរ មន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានជ័យលាភី ជាមន្ទីរពេទ្យសេវាសាធារណៈគំរូលេខ១ទូរទាំងប្រទេសកម្រិតCPA2 “៕

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *