Breaking News

សូមរីករាយជាមួយអ្នកខេត្តកំពត ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រឆ្នាំនេះ គ្រោងនឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃ

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញលោក Huy Bunleng បានប្រាប់ឲ្យដឹងថានៅក្នុងឆ្នាំ ២០១៩ នេះ ខេត្តកំពត នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំបុណ្យសមុទ្រនៅក្នុងឆ្នាំនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ២០ ដល់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្នុងនោះ លោក Huy Bunleng បានបញ្ជាក់បន្ថែមទៀតថា៖

“ខេត្តកំពត៖ សូមរីករាយជាមួយអ្នកខេត្តកំពត ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រឆ្នាំនេះ គ្រោងនឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ចុងឆ្នាំ២០១៩ នៅក្នុងទីក្រុងកំពត។

មន្ត្រីផ្លូវការក្នុងរដ្ឋបាលខេត្តកំពតអោយដឹងថា បច្ចុប្បន្នការរៀបចំសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កំពុងធ្វើជាបន្តបន្ទាប់”៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *