Breaking News

ឯកឧត្តម គួច ចំរើន៖ ម្ចាស់ការដ្ឋាននៅផ្លូវឯករាជ្យ​កែងផ្លូវ​ LV សាងសង់អត់សណ្ដាប់ធ្នាប់​ ខ្សាច់ហូរចូលពេញលូ​ ស្ទះទឹកនៅលើថ្នល់​ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់សាធារណជន​ជាខ្លាំង​ បើមិនទទួលខុសត្រូវទេ…

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារមួយដោយប្រាប់ឲ្យដឹងថា “ម្ចាស់ការដ្ឋាននៅផ្លូវឯករាជ្យ​កែងផ្លូវ​ LV សាងសង់អត់សណ្ដាប់ធ្នាប់​ ខ្សាច់ហូរចូលពេញលូ​ ស្ទះទឹកនៅលើថ្នល់​ ធ្វេីអោយប៉ះពាល់ដល់ការធ្វេីដំណេីររបស់សាធារណជន​ជាខ្លាំង​ ។ បេីមិនទទួលខុសត្រូវទេ​ ចាំបាច់ត្រូវចាត់វិធានការហេីយ​ ។”។

ក្រោយពីឃើញបែបនេះបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំង ដោយមានអ្នកខ្លះចូល comment ថា “ដល់ពេលហេីយអ៊ុំ​ ដាក់ទៅៗៗ”, “សូមគាំទ្រចំណាត់ការរបស់ឯ.ឧ អភិបាលខេត្ត”, “គាំទ្រសកម្មភាពរៀបចំសណ្តាប់ធាប់ សង្គមជាតិ របស់ឯកឧត្តមប្រធាន ពេញបេះដូង”,

“ទុកក៏មិនចំណេញ ដកចេញក៏មិនខាត បំពានលើផ្លូវសាធារណៈ ត្រូវចាត់វិធានការតឹងរឹងបំផុត”, “សង្ឃឹមថាពេលលោកពូកាន់តំណែងនៅទីនេះលោកពូនិងកែប្រែមុខមាត់ខេត្តយើងឡើងវិញ អរគុណ”។ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *