Breaking News

មកទៀតហើយ! ជំរាបសួរបងប្អូនទាំងអស់គ្នាបាទ ពេលនេះខ្ញុំកំពុងតែនាំសំណព្វចិត្តរបស់ខ្ញុំ មកដើរលេងនៅក្រុងប៉ោយប៉ែត បាទ (មានវីដេអូ)

មហាជនមួយចំនួនធំ ក្នុងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមកដល់ថ្ងៃនេះ ក្រោយពីម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Udis Smit បានបង្ហោះវីដេអូជាហូរហែជាមួយដៃគូរបស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ រហូតដល់ថ្នាក់មានការចែករំលែកយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿ។ ហើយពេលថ្មីៗនេះ សូម្បីតែជនបរទេសក៏មានការចាប់អារម្មណ៍ផងដែរ ជាពិសេសត្រង់ពាក្យ “សំណព្វចិត្ត” និងពាក្យផ្អែមល្ហែមជាច្រើនទៀត។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ អ្នកទាំងពីរបានទៅដល់ក្រុងប៉ោយប៉ែតហើយ។ ក្នុងនោះផងដែរ ម្ចាស់ហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា “ជំរាបសួរបងប្អូនទាំងអស់គ្នាបាទ ពេលនេះខ្ញុំកំពុងតែនាំសំណព្វចិត្តរបស់ខ្ញុំ មកដើរលេង នៅក្រុងប៉ោយប៉ែត បាទ”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍ថា “មួយគូនេះពិតជាស្វីតណាស់” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូ ផ្អែមល្ហែមរបស់អ្នកទាំងពីកាលពីពេលកន្លងទៅដូចខាងក្រោមនេះ៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *