Breaking News

បងប្អូនមានអ្វីជូនពរ សាលិក ទេ? ថ្ងៃនេះគាត់ត្រឡប់ទៅរៀននៅប្រទេសចិនវិញហើយ បន្ទាប់ពី វិស្សមកាល (វ៉ាកង) រយៈពេល២ខែ (មានវីដេអូ)

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ធុច សាលិក បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ ដើម្បីមកលេង និងជួបជុំគ្រួសារ ព្រោះសាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត ​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាសាលា ដែលសាលិក កំពុងរៀននោះ វិស្សមកាល (វ៉ាកង) រយៈពេលដល់ទៅ២ខែឯណោះ។

ចំណែកនៅថ្ងៃនេះ គឺដល់ពេលដែលសាលិក វិលត្រឡប់ទៅរៀនវិញហើយ។ ក្នុងនោះម្តាយធម៌ (Khit Yean) របស់ សាលិក បានបង្ហោះសារខ្លីមួយបញ្ជាក់ឲ្យដឹងថា “អូនលិកត្រលប់ទៅចិនវិញហើយ បងប្អូនជួយជូនពរគាត់សុខសប្បាយតាមផ្លូវម្នាក់មួយមកបងប្អូន អរគុណ”។

ក្រោយពីឃើញបែបនេះ បងប្អូនក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា “សុខសប្បាយតាមផ្លូវ ក្មេងល្អ”, “ជូនពរមានសុវត្ថិភាពតាមផ្លូវ សុខភាពល្អ បញ្ញាវៀងវៃ”, “ជូនពរអោយបានសេចក្តីសុខសប្បាយ និងការរៀនសូត្រអោយទទួលបានជោគជ័យ” ព្រមទាំងមានពាក្យជូនពរជាច្រើនទៀត។

គួររំលឹកឡើងវិញបន្តិចផងដែរថា ធុច សាលិក កំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ។ ដើម្បីជ្រាបកាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាវីដេអូរ ខាងក្រោមនេះ៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *