Breaking News

អាណិតខ្លោចចិត្ត! មន្ត្រីនគរបាលដែលត្រូវភ្លើងឆាបឆេះពេញខ្លួន ខណៈពេលកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ ពេលនេះរូបគាត់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅប្រទេសថៃ ហើយ

ម៉ោងជាង១រសៀល នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញរឿងដ៏សែនរន្ធត់មួយបានកើតឡើង ហើយក៏បានបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ ត្រូវភ្លើងឆាបឆេះ រោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។ ក្នុងនោះ លោក Huy Bunleng ក៏បា​នបញ្ជាក់បន្ថែមទៀតថា៖

“ខេត្តសៀមរាប៖ មន្ត្រីនគរបាលម្នាក់រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងពេលចូលរួមសង្គ្រោះ ហេតុការណ៍អគ្គិភ័យ ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប កាលពីម៉ោងជាង០១ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ហើយហេតុការណ៍អគ្គិភយ័នេះតាមសមត្ថកិច្ចបញ្ជាក់ថាដោយសារផ្ទុះធុងហ្គាស។

ជនរងគ្រោះឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប ក្រោយរងគ្រោះរលាកភ្លើងសមត្ថកិច្ចរួមការងារបានជួយសង្គ្រោះបឋម រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ (ជូនពរនគរបាលរូបនេះឆាប់ជាសះស្បើយពីអាការៈរបួស)”។

ក្រោយពីទទួលបានដំណឹងនេះ គេប្រទះឃើញលោក តាន់ គឹមសួរ បានសម្តែងអារម្មណ៍ចេញមកថា “អរគុណចំពោះវិរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវិរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។

ខ្ញុំទើបតែបានខលទំនាក់ទំនងទៅកាន់សាច់ញាតិរបស់បងប្រុស ពួកគាត់ប្រាប់ថាបងប្រុសកំពុងតែស្ថិតមន្ទីពេទ្យបង្អែកខេត្តសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំង ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃជាបន្ទាន់ ខ្ញុំសូមចូលរួមជាថវិកាចំនួន៨០០០០៛ដើម្បីបង្ហាញអំពីការគោរព និងអរគុណចំពោះការលះបង់របស់បងប្រុស ហើយសូមសំនូមពរបងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំផង។

លេខទំនាក់ទំនងសាច់ញាតិរបស់បងប្រុស 069777767/077987819/011444009
ABA: 000380518 Suon Dararith

ជាចុងក្រោយ សូមជូនពរបងប្រុសរួចផុតពីជៀសផុតពីគ្រោះដល់អាយុជិវិត ខ្ញុំជឿជាក់ថា ទេវតាតែងតែជួយមនុស្សល្អ”៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *