Breaking News

កឺកឺចិត្តល្អណាស់! ឃើញអាណិតពេក ឯកឧត្តម គួច ចំរើន ឲ្យលុយក្មេងៗ​ម្នាក់​ ២មុឺនរៀល​ កឺកឺ​ ឃើញឲ្យលុយតាមដែរ​ នូវទឹកប្រាក់ចំនួន…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈប្រភពពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យការងារសន្ដិសុខក្នុងមូលដ្ឋាន

ក្នុងពេលចុះត្រួតពិនិត្យការងារសន្តិសុខក្នុងមូលដ្ឋាននៅយប់នេះ ឯកឧត្តមអភិបាលខេត្ត បានជួបចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរងចាំភរិយាចេញពីធ្វើការ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងបានផ្តាំផ្ញើរទៅបងប្រុសថា ពេលកូនទាំងពីរគ្រប់អាយុចូលរៀន ត្រូវនាំកូនទៅឈ្មោះចូលរៀន ។ ព្រះសីហនុ, យប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩”។

មួយវិញទៀត អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីឃើញ ឯកឧត្តម គួច ចំរើន បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់លោកថា៖ “៣នាក់​ ឪពុកកូន​ អង្គុយចាំ​ ភរិយា​ ម្ដាយ​ ចេញពីធ្វេីការ​ ។ សួរនាំរួច​ អោយលុយក្មេងៗ​ ម្នាក់​ ២មុឺនរៀល​ កឺកឺ​ ឃេីញអោយលុយតាមដែរ​ តែម្នាក់​ ២០០$​ នាំសំណាងដល់ក្មួយៗ ។”៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *