Breaking News

សូមកោតសរសើរ! យុវជនស្ម័គ្រចិត្ត មួយក្រុមទៀតហើយ នាំគ្នាសំអាតបរិស្ថាននៅឆ្នេរសមុទ្រ, បើគាំទ្រជួយស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ?

កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីនេះ គេប្រទះឃើញ ក្រុមយុវជនស្ម័គ្រចិត្ត មួយក្រុម បាននាំគ្នា រើសសំរាម និងសំអាតបរិស្ថាន នៅតាមឆ្នេរសមុទ្រ ពោរពេញដោយក្តីពេញចិត្ត និងរីករាយគ្រប់ៗគ្នា។ ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកមួយឈ្មោះ “ស្រ្តី ដើម្បី សង្គម” ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

“ខ្ញុំពិតជាសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំងចំពោះការងារ រើសសំរាម និងការសំអាតបរិស្ថានដែលរាល់គ្នាមិនបានយកចិត្តទុកដាក់លើបញ្ហាកខ្វក់បរិស្ថាននៅតាមមាត់សមុទ្រដែលជាកន្លែងតំបន់ទេសចរណ៍ នៅក្រុងកែប។ អាចនិយាយបានថា មិនទាន់បាន១០០% នោះទេ តែអាចបាន៥០%ដែរហើយ សង្ឃឹមថាឆ្នេរសមុទ្រនៅក្រុងកែបនេះ និងមានការផ្លាស់ប្តូរហើយស្អាតជានិច្ចដូចដែលបានរំពឹងទុករបស់ក្រុមយុវជនស្ម័គ្រចិត្ត ស្រ្តី ដើម្បី សង្គម ពីថ្ងៃនេះតទៅ។ បើបងប្អូនគាំទ្រមេត្តា like & share”។

ក្នុងនោះគេក៏បានឃើញហ្វេសប៊ុកមួយទៀតឈ្មោះ “មនុស្សព្រៃ អព្យាក្រឹត” ក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា “ទាំងនេះជាសកម្មភាពកំពុងរើសសំរាមចេញពីបរិវេណដែលធ្វើឲ្យបរិយាកាសកខ្វក់ និងធ្វើឲ្យខូចបរិស្ថាននៅឆ្នេរសមុទ្រក្រុងកែប ដែលជាកន្លែងតំបន់ទេសចរណ៍។ ពួកខ្ញុំទាំងអស់គ្នាជាយុវជនស្ម័គ្រចិត្ត ធ្វើការដោយស្ម័គ្រចិត្តគ្មានទាមទាអ្វីទាំងអស់ ដើម្បីសង្គមជាតិមាតុភូមិរបស់ខ្លួន។”៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *