Breaking News

សូមអបអរសាទរ ចាន់ រតនា យកឈ្នះកីឡាករ Gustavo Balart ក្នុងការប្រកួត ហើយ (មានវីដេអូ)

ទីបំផុត កីឡាករ​គុនខ្មែរ ចាន់ រតនា ដែលបានយកឈ្នះកីឡាករ Gustavo Balart ក្នុងការប្រកួត ONE Championship  នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ ដែលបានរៀបចំធ្វើឡើងនៅ ទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានធ្វើឲ្យបង​ប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំង ព្រមទាំងបានបង្ហោះសារចូលរួមអបអរសាទរជាច្រើនទៀតផងដែរ។

ក្រោយពីបានទស្សនាការប្រកួតនេះចប់ ធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាជាច្រើនលើកឡើងថា “បើសល់តែ១នាទីទៀតខ្ញុំជឿថា បងតឿហ្នឹងច្បាស់ជាសន្លប់ហើយ ព្រោះមើលទៅដើរលេងចង់ទៅមុខហើយ បងរតនា លេងឈឺៗពេកទាត់ពេញៗ”, “បងតឿគាត់ពូកែកាច់មែន​ ប៉ុន្តែប៉ះគុនខ្មែរ ទោះកាច់បានក៏ធ្វើអីមិនកើតដែរ ផ្ទុយទៅវិញគុនខ្មែរទាត់ឡើងចង់សន្លប់ឈរ”, “អរគុណធំៗដែលធ្វើអោយអ្នកស្នេហាគុណខ្មែរញញឹម និងមានមោទកភាពលើរូបលោក”។ ព្រមទាំងនៅមានការកោតសរសើរជាច្រើនទៀត ចំពោះ កីឡាករ​គុនខ្មែរ ចាន់ រតនា៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *