Breaking News

អាណិតខ្លោចចិត្ត! ដោយមើលឃើញពីការរស់នៅដ៏លំបាក របស់កីឡាករ​ រឿង សុភ័ណ្ឌ​ ហើយកំពុងមានជំងឺថែមទៀតនោះ ​ឧកញ៉ាចិត្តធម៌​ ស្រី​ ចាន់ថន​ បានជួយឧបត្ថម្ភភ្លាមៗ​ នូវថវិកាចំនួន២លានរៀល

នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានប្រាប់ឲ្យដឹងថា “កីឡាករ​ រឿង សុភ័ណ្ឌ​ មានជំងឺ​ ស្រែករកអ្នកជួយ​ ព្រោះជីវភាពខ្វះខាត​ !!!

ដោយមេីលឃេីញពីការរស់នៅដ៏លំបាក​ របស់កីឡាករ រឿង សុភ័ណ្ឌ​ ក្បាច់គុណបុរាណខ្មែរ​ (​ ប្រដាល់សេរី​ ) ហេីយកំពុងមានជំងឺថែមទៀត​ លោកឧកញ៉ាចិត្តធម៌​ ស្រី​ ចាន់ថន​ បានជួយឧបត្ថម្ភភ្លាមៗ​ ដោយគ្មានលក្ខខណ្ឌ​ ព្រោះជាទំលាប់ចិត្តបុណ្យ​រហូតមកហេីយ​ ជាថវិកាចំនួន​ ២លានរៀល​ ។

សូមបញ្ជាក់ផងដែរថា​ លោកឧកញ៉ា ស្រី​ ចាន់ថន​ តាំងពីដេីមរៀងមក​ បានជួយជាច្រេីនមកហេីយ​ ដល់កីឡាករក្បាច់គុណបុរាណខ្មែរ​យេីង​ ដែលជួបការខ្វះខាត​ ជាពិសេសលោកក៏បានជួយជាកំលាំង​ និងថវិកា​ និងទីកន្លែង​ ដេីម្បីរៀបចំការប្រកួតជំរេីសជាតិកន្លងមក​ គោលបំណង​របស់លោកគឺ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការអភិរក្ស​ និងលេីកស្ទួយវិស័យកីឡានេះ​ នៅកម្ពុជា​យេីង​ ។

ជាចុងក្រោយលោកឧកញ៉ាចិត្តធម៌​ ស្រី​ ចាន់ថន​ ក៏សូមជូនពរដល់កីឡាករ​ រឿង សុភ័ណ្ឌ​ អោយឆាប់ជាសះស្បេីយ​ ពីជំងឺ​ ក្នុងពេលឆាប់ៗ​ ៕”។

ក្នុងនោះ គេក៏បានឃើញ កីឡាករ រឿង សុភ័ណ្ឌ​ បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួនមួយថា “ខ្ញុំបាទ រឿង សុភណ្ឌ័ សូមថ្លែងអំណរគុណដល់បងប្រុសឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ឧបត្ថម្ភដល់រូបខ្ញុំ២លានរៀល”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *