Breaking News

អាណិតណាស់លោកអើយ! កូនឈឺ ប្តីឈឺ ហើយត្រូវគេបោកយកលុយអស់ទៀត ពេលនាំកូនមកពេទ្យ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “តោះមើល ពត័មាន ពីនេះពីនោះ” បានបង្ហោះវីដេអូរបស់ស្ត្រីម្នាក់យំគួរឲ្យអាណិតខ្លោចចិត្ត ព្រោះត្រូវបានគេបោកយកលុយអស់ ក្នុងខណៈពេលនាំកូនមកមន្ទីរពេទ្យ។ មិនត្រឹមតែប៉ុណ្ណោះទេប្តីក៏ឈឺថែមទៀត។ ហ្វេសប៊ុកដដែលនេះក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កូនឈឺប្តីឈឺនាំកូនមកពេទ្យគេបោកលុយអស់”។

ស្ត្រីរូបនេះត្រូវបានគេបោកយកលុយដែលខំសន្សំដើម្បីទុកព្យាបាលជំងឺកូនអស់ ២៥០ ដុល្លារ ព្រមទាំងលុយខ្មែរមួយចំនួនទៀត។ ដូចនេះបើបងប្អូនមានបំណងចង់ជួយស្ត្រីដ៏កំសត់ម្នាក់នេះ អាចធ្វើការទំនងទំនងគាត់ផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ 085 991724។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខដែលគាត់រៀបរាប់ពីដំណើររឿងតាំងពីដំបូងមក៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *