Breaking News

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក និងបានភ្ជាប់សារខ្លីមួយទាក់ទងការបរិច្ចាគឈាមថា៖

“សូមបងប្អូនមកជួយផ្ដល់ឈាមនៅមជ្ឈមណ្ឌលផ្ដល់ឈាមទាំងអស់គ្នាណា ដើម្បីជាការជួយសង្រ្គោះដល់អាយុជីវិតប្រជាពលរដ្ធខ្មែរយើងទាំងអស់គ្នា ខ្ញុំហ៊ានធានាថាការផ្ដល់ឈាម មិនធ្វើឲយើងចុៈខ្សោយរឺពាល់ដល់សុខភាពយើងឡើយ ព្រោះខ្ញុំបានធ្វើរួចហើយ”។

រដ្ឋា ក៏បានបន្ថែមទៀតថា “ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការអាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *