Breaking News

ភ្ញាក់ព្រឺតម៉ង ឃើញ Idol ព្រាប សុវត្ថិ ជូនពរ! ថ្ងៃស្អែកនេះជាថ្ងៃក្មួយៗទាំងអស់គ្នា ប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិហើយ ពូសូមជូនពរអោយក្មួយៗទាំងអស់គ្នា…

ថ្ងៃស្អែកគឺដល់ថ្ងៃ ដែលបេក្ខជននឹងប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង៖ ១៩ សីហា ២០១៩ ហើយ។ ក្នុងនោះ គេឃើញ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ ស្រី៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់។

មួយវិញទៀត អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍បន្ថែមទៀតនោះ គឺ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទើបបានបង្ហោះសារមុននេះបន្តិចថា “ថ្ងៃស្អែកនេះជាថ្ងៃក្មួយៗទាំងអស់គ្នាប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិហើយ ពូសូមជូនពរអោយក្មួយៗទាំងអស់គ្នាទទួលបាននូវសុខភាពល្អ សុវត្ថិភាព ក្នុងការធ្វើដំណើរក្នុងរយ:ពេល២ថ្ងៃនេះជាពិសេសសម្រេចបំណងដូចអ្វីដែលទាំងអស់គ្នាប្រាថ្នា ជាប់ទាំងអស់គ្នាណា”៕

Check Also

អីយ៉ា លេចមុខសុទ្ធតែតារាល្បីៗ មកចូលរួមក្នុងពិធីមង្គលការ សុឹម សូលិកា កាលពីម្សិលមិញ តែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់គ្នា

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ សុឹម សូលិកា និងលោក អេង រិទ្ធី បានដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរហើយ  ហើយគេក៏បានឃើញអ្នកទាំងពីរមានទឹកមុខ ពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង …

Leave a Reply

Your email address will not be published. Required fields are marked *