Breaking News

ពុទ្ធោ! យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌល ដែលត្រូវត្រៀមប្រឡង នៅថ្ងៃស្អែក ត្រូវរថយន្តដឹកឥដ្ឋបើកបុកផ្តាច់ជីវិតស្លាប់មួយរំពេច (មានវីដេអូ)

នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញរឿងដ៏គួរឲ្យសង្វេគជាខ្លាំងមួយបានកើតប៉ះចំ យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុករបស់ខ្លួន ដើម្បីទៅមើលមណ្ឌល ដែលត្រូវត្រៀមប្រឡងនៅថ្ងៃស្អែក តែគួរឲ្យសោកស្តាយបំផុត ព្រោះ ត្រូវរថយន្តដឹកឥដ្ឋបើកផ្តាច់ជីវិតមួយរំពេច នៅតាមបណ្តោយផ្លូវវិមានឈ្នះៗ។ ក្នុងនោះម្ចាស់ហ្វេសប៊ុកផេកឈ្មោះ “វណ្ណា ព័ត៌មានតាកែវ” ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“អាសូរណាស់! យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌលដែលត្រូវត្រៀមប្រឡងថ្ងៃស្អែក ត្រូវរថយន្តដឹកឥដ្ឋបើកផ្តាច់ជីវិតមួយរំពេច នៅតាមបណ្តោយផ្លូវវិមានឈ្នះៗ

យុវតីម្នាក់ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ ខេត្តកណ្តាលតែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តដឹកឥដ្ឋផ្តាច់ជីវិតស្លាប់មួយរំពេច យ៉ាងគួរឲ្យសង្វេគ ចំណែកឪពុករងរបួស ទ្រហោយំបោកខ្លួនអោបសពកូនស្រី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ។”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *