Breaking News

ជូនពរបេក្ខជនប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង៖ ១៩ សីហា ២០១៩ ទាំងអស់ ជួបតែសំណាងល្អ!

នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩​ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុកផ្លូវការមួយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះរូបភាពជាច្រើនសន្លឹករ​បស់ បេក្ខជនប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ព្រមទាំងបានភ្ជាប់សារជូនពរយ៉ាងខ្លីថា៖ “ជូនពរបេក្ខជនប្រទ្បងទាំងអស់ ជួបតែសំណាងល្អ! ជូនពរបេក្ខជនប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង៖ ១៩ សីហា ២០១៩ ទាំងអស់ ជួបតែសំណាងល្អ”។

គួរបញ្ជាក់ឡើងវិញផងដែរថា នាថ្ងៃដដែលនេះ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ ស្រី៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់៕

Check Also

មហាជនអាចចូលទៅថ្វាយបង្គំ ព្រះបរមសព ​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ ថ្វាយ​ព្រះ​ភ្លើង​​

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ក្រុមព្រះសុរិយា បានជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់មហា​ជន​ទាំង​អស់​អោយបានជ្រាបថា​ មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសព​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ …

Leave a Reply

Your email address will not be published. Required fields are marked *