Breaking News

កក់ក្តៅខ្លាំងណាស់! សិស្សានុសិស្ស រំភើបរីករាយ ពេលឃើញវត្តមាន ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានមកជួបសំណេះសំណាលដោយផ្ទាល់មុនថ្ងៃប្រឡង ហើយឯកឧត្តមថែមទាំងបានឲ្យគេរៀបចំ…

នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស មកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ មកចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នេះ ហើយនៅពេលនេះ រដ្ឋបាលខេត្ត រៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម។ ក្នុងនោះ លោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖

ខេត្តព្រះសីហនុ៖ ព្រលប់ថ្ងៃ១៨ សីហា ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ជួបសំណេះសំណាលជាមួយសិស្សានុសិស្សមកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ ដែលមកចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បច្ចុប្បន្នរដ្ឋបាលខេត្តរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយនឹងការផ្តល់អាហារ៣ពេលផងដែរ។

ពិធីជួបជុំជាមួយ និងហូបអាហារសាមគ្គីផងនោះ បានធ្វើឡើងរួមគ្នានៅផ្ទះសំណាក់គ្រូបង្រៀន។ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *