Breaking News

រំភើបជំនួស! ទីបំផុត ឧកញ៉ា ស្រី ចាន់ថន បានជួប ហុង​ ភារិ​ន​ ហើយ ថែមទាំងឧបត្ថម្ភថវិកាជាការលើកទឹកចិត្តចំនួន..

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ខ្ញុំបាទ​ មុននឹងទៅជួបពិភាក្សាការងារ​ ជាមួយភ្ញៀវវិនិយោគទុនធំ​ៗ ជាមួយជនជាតិថៃ​ បានស្កាត់ជួប​កូនខ្មែរមួយរូប ដែលមានសមត្ថភាពបញ្ញាដ៏អស្ចារ្យ ជាមុនសិន​ !!!

ក្រៅពីញាំកាហ្វេ​ និងសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ ថែមទាំងការជជែកគ្នាអំពីការរីកចំរេីនរបស់ប្រទេសកម្ពុជា ប្អូនប្រុស​ ហុង​ ភារិ​ន​ មានការរីករាយសប្បាយចិត្ត​ ព្រោះប្អូនប្រុស​កំពុងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទស្រាប់។ ទន្ទឹមនេះ លោក ស្រី​ ចាន់ថន​ ក៏មានសេចក្ដីរីករាយ​ ហេីយប្រាប់ថាការងារនេះ​ ពិតជាត្រូវចិត្តបងណាស់​ យេីងគួររួមគ្នាចូលរួមអភិវឌ្ឍប្រទេសជាតិ​យើង ជាពិសេសជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វេី​ ដេីម្បីកុំអោយពួកគាត់ចំណាកស្រុក​ មកធ្វេីការនៅប្រទេសគេ​ ក៏ដូចជាជួយប្អូនប្រុស​ និងក្រុមគ្រួសារគ្រួសារ​ អោយមានជីវភាពល្អប្រសេីរជាងមុន​ ។

ក្នុងនោះដែរប្អូនប្រុស​ ហុង​ ភារិ​ន​ ក៏បានប្រាប់លោក ឧកញ៉ាថា​ ពេលប្អូនរៀនចប់​នៅប្រទេសថៃ​ នឹងបន្តរៀននៅក្រៅប្រទេសថែមទៀត​ ក្រោយចប់សព្វគ្រប់អស់​ នឹងចូលរួមជាមួយលោក ធ្វើការងាររួមចំណែកដើម្បីកសាង​អភិវឌ្ឍ​ប្រទេសជាតិ ដេីម្បីជួយដល់សង្គម​ជាតិយេីង​ ព្រោះប្អូនប្រុស​ស្រលាញ់លោកឧកញ៉ាដូចជាបងប្រុសបង្កេីត​ ព្រោះបានរាប់អានគ្នា ស្គាល់គ្នាយូរហេី​យតាមរយ:​ការងារអំពេីល្អ​ នឹងការងារមនុស្សធម៌ ដែលជានិច្ចកាលលោកបានជួយមនុស្សជាច្រើនដោយមិនបានរើសអើងនិងគណបក្សនយោបាយណាឡើយ គឺជួយតាមទឹកចិត្ត និងមនុស្សធម៌។

លោក ស្រី ចាន់ថន​ បានបញ្ចេញទស្សន:ថា​ ៖​ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូនប្រុស​ ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(៤លានរៀល) ផងដែរ​ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត​តាមការសន្យានាពេលកន្លងមក ។ សូមបញ្ជាក់ផងដែរថា​ រឿងប្អូនប្រុស​ ហុ​ង​ ភារិន​ ចូលសញ្ជាតិថៃនោះ​ គឺមិនទាន់មានការពិត​ ដូចពត៌មានលេចឮនោះទេ​ (​ គ្រានតែល្បីតៗគ្នា​ តែប៉ុណ្ណោះ​ )​ ៕”៕

Check Also

ឡូយមែន! ជនជាតិអាមេរិចកាំង បង្រៀនជនជាតិហៃទី ឲ្យនិយាយភាសាខ្មែរ លើកដំបូងសោះ តែនិយាយបានច្បាស់ល្អណាស់ (មានវីដេអូ)

ប្រិយមិត្តជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវជនបរទេសម្នាក់ឈ្មោះ យូរ៉ាយ (Uriah Lyford) ដែលគាត់អាចនិយាយភាសាខ្មែរយ៉ាងច្បាស់ លោកជាជនជាតិអាមេរិច ហើយក៏ជាគ្រូស្ម័គ្រចិត្តម្នាក់ កំពុងបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយ នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ចំណែក …

Leave a Reply

Your email address will not be published. Required fields are marked *