Breaking News

មោទកភាពជាតិ! ​ភ្លេងជាតិកម្ពុជា​ បន្លឺ​ឡើងក្នុង​ព្រឹត្តិការណ៍​មហោស្រព​កីឡា​ក្បាច់​គុន​ ចម្រុះ​ពិភព​លោក ​ពេល​ដែល​កីឡាការិនី ​ចិន្តា រ័ត្ន ​ឈ្នះមេដាយមាស (មានវីដេអូ)

នាពេលថ្មីៗនេះ គេប្រទះឃើញ កីឡាការិនី​ល្បុក្កតោ​កម្ពុជា ម្នាក់ ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេករបស់ BTV Cambodia ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “កូរ៉េខាងត្បូង ៖ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រ័ត្ន ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) ​យុទ្ធគុនបូរាណកូរ៉េ ​ក្នុង​មហោស្រព​ក្បាច់គុន​ចម្រុះ​ពិភព​លោក ២០១៩ នៅកូរ៉េខាងត្បូង។”។

មួយវិញទៀត ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រ័ត្ន ក៏បានភ្ជាប់សារដ៏រំភើបរីករាយមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ទីបំផុតក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត មិនដែលហ៊ានសូម្បីតែគិត ដែលអាចនឹងអោយគេចាក់ភ្លេងជាតិខ្លួនឯងនៅក្នុងកម្មវិធីប្រកួតអន្តរជាតិមួយបាន ថ្ងៃខ្ញុំធ្វើបានហើយ Finally my dream came true to play my national anthem in an international competition. Thank so much everyone for given me your support and love. I love Taekkyeon Family”៕

Check Also

ឡូយមែន! ជនជាតិអាមេរិចកាំង បង្រៀនជនជាតិហៃទី ឲ្យនិយាយភាសាខ្មែរ លើកដំបូងសោះ តែនិយាយបានច្បាស់ល្អណាស់ (មានវីដេអូ)

ប្រិយមិត្តជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវជនបរទេសម្នាក់ឈ្មោះ យូរ៉ាយ (Uriah Lyford) ដែលគាត់អាចនិយាយភាសាខ្មែរយ៉ាងច្បាស់ លោកជាជនជាតិអាមេរិច ហើយក៏ជាគ្រូស្ម័គ្រចិត្តម្នាក់ កំពុងបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយ នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ចំណែក …

Leave a Reply

Your email address will not be published. Required fields are marked *