Breaking News

ខ្លួនតូចតែខ្លាំង! សូមអបអរសាទរ កុមារី ជុំ ចន្រ្ទស្រីនិច្ច ដែលទទួលបានជ័យលាភីលេខ២ “គិតលេខរហ័ស” កម្រិតពិភពលោក នៅកោះតៃវ៉ាន់ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេប្រទះឃើញ កុមារីម្នាក់ទៀតហើយ ដែលមានសមត្ថភាពពិតជាអស្ចារ្យខ្លាំងណាស់ ដែលបាន ចេញទៅចូលរួម កម្មវិធីប្រកួត “គិតលេខរហ័ស” កម្រិតពិភពលោក នៅកោះតៃវ៉ាន់ ដោយជាជោគជ័យ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេកមួយឈ្មោះ IAMA Porsenchey បានប្រាប់ឲ្យដឹងថា៖

“Congratulations ខ្លួនតូចតែខ្លាំង! អាយអេអ៊ឹមអេរ (សាខាពោធិ៍សែនជ័យ) ពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ និងចូលរួមអបអរសាទរដល់ក្មួយស្រី ជុំ ចន្រ្ទស្រីនិច្ច ជាសិស្សថ្នាក់ទី៣នៃសាលាពិភពបញ្ញា តំណាង កុមារ IAMA ទូទាំងប្រទេសកម្ពុជា ដែលបាន ចេញទៅចូលរួមកម្មវិធីប្រកួត “គិតលេខរហ័ស” កម្រិតពិភពលោក នៅកោះតៃវ៉ាន់ដោយជាជោគជ័យគឺក្មួយស្រី ទទួលបានពានពិភពលោកចំនួន២ គឺពានពិភពលោកចំណាត់ថ្នាក់លេខ២ ចំនួន១គ្រឿង និងពានពិភពលោកចំណាត់ថ្នាក់លេខ៣ ចំនួន១គ្រឿង”។

ចំណែកកាលពីម្សិលមិញនេះ​ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ គេក៏បានឃើញកុមារីរូបនេះ បានចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីការប្រគំតន្ដ្រីខេអេភី KAP របស់ស្ថានីយ៍ទូរទស្សន៍ CNC។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ ថាសមត្ថភាពកុមារីរូបនេះអស្ចារ្យយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *