Breaking News

ក្រុមជម្រើសជាតិ បារ៉ែន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 កម្ពុជា vs បារ៉ែន

កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកស្នេហាកីឡាបាល់ទាត់មួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវការប្រកួតដ៏សំខាន់មួយ ដែលកម្ពុជា បានប៉ះជាមួយ ហុងកុង នៅ ពហុកីឡដ្ឋានជាតិ ក្នុងការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ដោយមានការចូលរួមទស្សនាផ្ទាល់ពីអ្នកគាំទ្រ សឹងតែមិនគួរឲ្យជឿដែលមានចំនួនជិត ៥មុឺននាក់ឯណោះ។

ជាលទ្ធផលចុងក្រោយ កាន់តែពិសេសទៅទៀតនោះ កម្ពុជា ១-១ ហុងកុង ដែលនេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា​ស្គាល់​ស្មើជាមួយ​ហុងកុង ខណៈ​ជួប​គ្នា ៥​លើ​កន្លងមក ​កម្ពុជា​បាន​ចាញ់​ហុងកុង​រហូត។​

ចំណែកនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ នាពេលដ៏ខ្លីខាងមុខនេះ ក្រុមកម្ពុជា នឹងប៉ះជាមួយ ក្រុម បារ៉ែន ម្តង នៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅ ពហុកីឡដ្ឋានជាតិ ព្រមទាំងមានការ ផ្សាយផ្ទាល់ដោយ BTV ផងដែរ។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ ខាងក្រុម បារ៉ែន ធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានបញ្ជាក់ប្រាប់ឲ្យដឹងថា “កីឡាករ បារ៉ែន ធ្វើដំណើរមកដល់កម្ពុជាហើយ មុនប្រកួតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *