Breaking News

ឯកឧត្តម គួច ចំរើន៖ ពូពិតជាមោទកភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យ​, ជាពិសេស​ខេត្តព្រះសីហនុ​ ទទួលបាននិទ្ទេស A ចំនួន…

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ខាង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយឲ្យដឹងថា “អបអរ​សាទរ! បេក្ខជន​​ទទួល​បាន​និទ្ទេស A ទាំង ៤៤៣នាក់ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ”។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “បេក្ខជន​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ ជាប់​ចំនួន ៦៨.៦២% ធៀប​នឹង​ឆ្នាំ​២០១៨ ជាប់​ចំនួន ៦៧.០៧%”។ ខាងក្រសួង ក៏បានបន្តទៀតថា “លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩ ជាប់​សរុប ៦៨.៦២% A: 443 នាក់ B: 2430 នាក់ C: 5847 នាក់ D: 14100 នាក់ និង E: 56232 នាក់”។

ក្នុងថ្ងៃដដែលនេះ គេក៏បានឃើញ ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសាររំភើបចិត្តមួយផងដែរថា “ពូពិតជាមោទកភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​ ជាពិសេស​ខេត្តព្រះសីហនុ​ទទួលបាននិទ្ទេសAចំនួន១៣នាក់។

ជាមួយគ្នានេះ​ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗទាំងអស់គ្នារហូត​ទទួលបានជោគជ័យនាថ្ងៃនេះ។

ពូសូមឱ្យក្មួយៗបន្តកិច្ចខំប្រឹងប្រែងសិក្សាតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នា ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ-ឯកឧត្ដម​ គួច​ ចំរេីន​ អភិបាល​ខេត្តព្រះសីហនុ​ ប្រាប់សិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះថា​ អ្នកចេះ​ គឺជាប់​ សិស្សពូកែ​ គឺបានរង្វាន់។

ក្នុងនោះសម្រាប់​សិស្សក្នុងខេត្តព្រះសីហនុ​ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ​ឆ្នាំសិក្សា ២០១៨-២០១៩ ជាប់បាននិទ្ទេសA នឹងទទួល​បានរង្វាន់ ម៉ូតូ១គ្រឿង​ និង ថវិកា១០០០ដុល្លារ សម្រាប់លើកទឹកចិត្ត !!!”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *