Breaking News

ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាម, គ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ លោកប្អូនបានត្រឹមនៅមើលថែម្តាយ នៅពេទ្យកំពង់ចាម និងយំអាណិតម្តាយប៉ុណ្ណោះ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់ ព្រះតេគុណមួយអង្គ ព្រះនាម “ជ័យ ភានិត” បានបង្ហោះសារ និងរូបភាព ប៉ុន្មានសន្លឹក មើលហើយសែនអាណិតខ្លោចចិត្ត។ ក្នុងនោះ ហ្វេសប៊ុកនេះក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀត ឲ្យដឹងផងដែរថា៖

“អាណិតលោកប្អូនណាស់ ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាម កកឈាមក្នុងខួរក្បាល បានយកញោមមកសម្រាកព្យាបាល នៅពេទ្យខេត្តកំពង់ចាម ពេទ្យប្រុងបញ្ជូនញោមស្រីពេទ្យទៅភ្នំពេញ ដើម្បីវះកាត់ តែគ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ លោកប្អូនបានត្រឹមនៅមើលថែម្តាយនៅពេទ្យកំពង់ចាម និងយំត្រឹមបានអាណិតម្តាយប៉ុណ្ណោះ។

គាត់ឈ្មោះហ៊ាង​ ស៊ាប​ អាយុ ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ សង្ឃឹមថាបងប្អូនសប្បុរសជនឃើញ វីដេអូនេះ អាណិតអាសូរដល់លោកប្អូន ជួយថវិកាតាមសទ្ធា ដើម្បីជួយសង្គ្រោះដល់ជីវិតញោម លោកប្អូនផងចុះ ទំនាក់ទំនងដោយផ្ទាលព្រះនាម ជ័យ ភានិត លេខទូរស័ព្ទ៖ 096 37 333 70 សូមអរព្រះគុណ និងអរគុណ! ០៩.០៩.២០១៩”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *