Breaking News

រំភើបជំនួស! បេក្ខជន ខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប នឹងទទួលបាន ម៉ូតូ ម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លារ ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ, ប្រគល់រង្វាន់ជូននៅថ្ងៃទី…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុកផេក “ប្រជាជន ខេត្តព្រះសីហនុ” បានជូនដំណឹងល្អមួយ ដល់បេក្ខជនប្រឡងបាននិទ្ទេស A ក្នុងខេត្តព្រះសីហនុ ថា “បេក្ខជនខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប នឹងទទួលបាន ម៉ូតូ ម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លា ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ

អបអរសាទរចំពោះការខិតខំរបស់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ ឯកឧត្តមគួច ចំរើន ពិតជាមានមោទនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ដែកប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​ ជាពិសេស​ខេត្តព្រះសីហនុ​ទទួលបាននិទ្ទេសA ចំនួន ១៣នាក់។

ជាមួយគ្នានេះ​ ឯកឧត្តមក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ ឯកឧត្ដម​ សាយ​ សំអាល់​ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ​ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗទាំងអស់គ្នារហូត​ទទួលបានជោគជ័យនាថ្ងៃនេះ។ ឯកឧត្តម សូមឱ្យក្មួយៗបន្តកិច្ចខំប្រឹងប្រែងសិក្សាតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ។”។

ហ្វេសប៊ុកដដែនេះក៏បានបញ្ជាក់បន្ថែមទៀតថា “សូមចូលរួមអបអរសាទរ

សារ ឯកឧត្តម គួច ចំរើន ជូនជ័យលាភី និទ្ទេស A ពិធីអាហារសាមគ្គី និងប្រគល់រង្វាន់ជូនជ័យលាភី និទ្ទេស A នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ វិទ្យាល័យក្រុងព្រះសីហនុ ។ ក្នុងនោះនិទ្ទេស A ទទួលបានម៉ូតូ ម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លា ។ ហើយការធ្វើនៅ វិទ្យាល័យព្រះសីហនុ ដោយសារ នៅទីនោះមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ក្នុងខេត្ត ។”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *