Breaking News

នេះជាលទ្ធផល១១ប្រកួតចុងក្រោយ របស់ កម្ពុជា និងបារ៉ែន, សូមបងប្អូនកុំភ្លេចទៅគាំទ្រនៅល្ងាចនេះផង

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ នូវការប្រកួតដ៏សំខាន់មួយ ដែលកម្ពុជា បានប៉ះជាមួយ ហុងកុង នៅ ពហុកីឡដ្ឋានជាតិ ក្នុងការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ដោយមានការចូលរួមទស្សនាផ្ទាល់ពីអ្នកគាំទ្រ សឹងតែមិនគួរឲ្យជឿដែលមានចំនួនជិត ៥មុឺននាក់ឯណោះ។

ជាលទ្ធផលចុងក្រោយ កាន់តែពិសេសទៅទៀតនោះ កម្ពុជា ១-១ ហុងកុង ដែលនេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា​ស្គាល់​ស្មើជាមួយ​ហុងកុង ខណៈ​ជួប​គ្នា ៥​លើ​កន្លងមក ​កម្ពុជា​បាន​ចាញ់​ហុងកុង​រហូត។​

ចំណែកនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ នេះ នៅវេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នឹងចាប់ផ្តើមហើយ ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន ព្រមទាំងមានការ ផ្សាយផ្ទាល់ដោយ BTV ផងដែរ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា” ក៏ទើបបានបង្ហាញ លទ្ធផលការប្រកួត ១១ប្រកួតចុងក្រោយរបស់កម្ពុជា និងបារ៉ែន នៅមុននេះបន្តិចផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលតារាងខាងក្រោមនេះ៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *