Breaking News

សូមអបអរសាទរ បេក្ខជនម្នាក់ ប្រឡងជាប់បាននិទ្ទេស B បើទោះបី ដាក់អុកស៊ីសែន ក្នុងឡានពេទ្យក៏ដោយ ក៏មិនឲ្យគ្រួសារអស់សង្ឃឹមដែរ

ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបរួចមកហើយ ចំពោះ បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ក្នុងអំឡុងពេលដំណើរការសំណេរ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។

ក្នុងនោះ ក៏មាន បេក្ខជនខ្លះក៏​បាន​បន្ត​ការ​ប្រឡង​ឡើងវិញ បន្ទាប់ពី​មាន​អាការៈ​ធូរស្រាល ដោយ​ការទទួល​បាន​ជំនួយ​សង្គ្រោះបឋម ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល។

ក្រោយពីប្រកាសលទ្ធផល គេក៏បានឃើញបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាព បានប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អថែមទៀតផង។

ម្ចាស់ហ្វេសប៊ុកឈ្មោះ Siv Mey បានបញ្ជាក់ឲ្យដឹងផងដែរថា “អបអរសាទរប្អូនប្រុសល្អប្រលងបាននិទ្ទេស B បើទោះបី ដាក់អុកសុីសែនក្នុងឡានពេទ្យក៏ដោយ ក៏ មិនអោយគ្រួសារអស់សង្ឃឹមដែរ you are the best “។ បេក្ខជនរូបនេះ ក៏បានស៊ែរផុសមួយនេះ ហើយប្រាប់បន្ថែមថា “សុំទោសមិនអាចយក A បាន តែខ្ញុំខំអស់ហើយ”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *