Breaking News

នេះជាវីដេអូហាយឡាយ កម្ពុជា ០-១ បារ៉ែន ដែលទើបបញ្ចប់នៅមុននេះបន្តិច (មានវីដេអូ)

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 បានចាប់ផ្តើមហើយ ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន នៅ ពហុកីឡដ្ឋានជាតិ ដោយមានអ្នកចូលរួមទស្សនាជាង ៥មុឺន នាក់។

នៅតង់ទី១ និង តង់ទី២ គេក៏បានឃើញ ក្រុមគោព្រៃកម្ពុជាយើង ពិតជាលេងបានល្អខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់កៅអី ហើយកម្ពុជា ក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតជាច្រើនដងផងដែរ ព្រមជាមួយសម្លេងហ៊ោរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

តែគួរឲ្យសោកស្តាយ ចប់ការប្រកួត កម្ពុជា ចាញ់ បារ៉ែន ដោយលទ្ធផល ០ ទល់និង ១ ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *