Breaking News

រំភើបចង់ស្រក់ទឹកភ្នែក! Honda ដើរជុំវិញស្តាតជាមួយកីឡាករ ដើម្បីអរគុណអ្នកគាំទ្រ បើទោះចាញ់ បារ៉ែន ១ ទល់និង០ ក៏ដោយ (មានវីដេអូ)

ការប្រកួត ដ៏ជក់ចិត្តមួយ កាលពីម្សិលមិញ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 បានបញ្ចប់ហើយ ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន នៅ ពហុកីឡដ្ឋានជាតិ ដោយមានអ្នកចូលរួមទស្សនាជាង ៥មុឺន នាក់។

នៅតង់ទី១ និង តង់ទី២ គេក៏បានឃើញ ក្រុមគោព្រៃកម្ពុជាយើង ពិតជាលេងបានល្អខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់កៅអី ហើយកម្ពុជា ក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតជាច្រើនដងផងដែរ ព្រមជាមួយសម្លេងហ៊ោរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

តែគួរឲ្យសោកស្តាយ ចប់ការប្រកួត កម្ពុជា ចាញ់ បារ៉ែន ដោយលទ្ធផល ០ ទល់និង ១ ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជន រំភើបចង់ស្រក់ទឹកភ្នែកនោះ ក្រោយចប់ការប្រកួត Honda ដើរជុំវិញស្តាតជាមួយកីឡាករ ដើម្បីអរគុណអ្នកគាំទ្រ ទោះចាញ់ បារ៉ែន ១ ទល់និង០ ក៏ដោយ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

ប្រភពវីដេអូ៖ Sabay News Sport, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *