Breaking News

សូមមេត្តាជួយគាត់ផង! យុវជន ពិកាភ្នែក ខំប្រឹងរៀន រហូតទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តែកំពុងជួបបញ្ហាប្រឈម ដោយខ្វះថវិកា និងកន្លែងស្នាក់នៅ កំឡុងពេលសិក្សា

កាលពីម្សិលមិញនេះ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញយុវជន ដែលជាជនពិកាភ្នែកម្នាក់ ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ២០១៩ បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួន ដែលរូបគាត់កំពុងតែជួបបញ្ហាប្រឈមមួយចំនួន។ រូបគាត់បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“ជំរាបសួរ! ខ្ញុំឈ្មោះ ង៉ោ គឹមណេង ខ្ញុំជាសិស្សនៃវិទ្យាល័យ កំពង់ធំ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ២០១៩។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ខ្ញុំបានទទួលអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃ ពីក្រសួងអប់រំយុវជន និងកីឡា ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើមហាវិទ្យាល័យរដ្ឋបាលសាធារណ: ជំនាញរដ្ឋបាលសាធារណៈ។

ដោយសារតែបញ្ហាជីវភាព បានធ្វើឱ្យខ្ញុំ ជួបនូវបញ្ហាប្រឈមដូចជា: ១, ទីកន្លែងសម្រាប់ស្នាក់នៅក្នុងកំឡុងពេលនៃការសិក្សា ២, ថវិកាសម្រាប់ផ្គត់ផ្គង់ទៅលើសម្ភារៈសិក្សា លេខទូរសព្ទរបស់ខ្ញុំ 0882983895/0963222137″៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *