Breaking News

លោក ហេង ឡុង៖ ពួកយើងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលើសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីស នៅប្រទេសកូរ៉េ រួចរាល់ហើយ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ មហាជនមួយចំនួនធំពិតជាបានជ្រាបហើយ នូវរឿងជម្លោះដ៏ក្តៅគគុកមួយ រវាងក្រុមសិល្បករខ្មែរ និងក្រុមយុវជនមួយក្រុម ក្រោយពីក្រុមយុវជននេះ បានលួចថតសកម្មភាព ច្រៀងរាំ របស់ក្រុមអ្នកសិល្បៈ នៅឯព្រលានយន្តហោះម៉ាឡេស៊ី ព្រមទាំងបាននិយាយរិះគន់ ដោយប្រើពាក្យសម្តីមិនសមរម្យមួយចំនួនទៀតផង។

ក្នុងថ្ងៃដដែលនេះ លោក ហេង ឡុង បានដាក់ពាក្យបណ្តឹង ក្រុមបង្ក ដែលបានលួចថតវីដេអូ​ នេះហើយ ហើយលោកក៏បានបញ្ជាក់បន្ថែមទៀថា៖ “ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ។”។

លោក ហេង ឡុង បន្ថែមថា៖ “ពួកយេីងជាខ្មែរ​ មិនសុខអោយជនបង្កប្រមាថជាតិខ្មែរថា​ “ពូជខ្មែរមិនថ្លៃថ្នូរឡេីយ” យេីងនឹងប្តឹងបទ​ ប្រមាថជាតិសាសន៍ខ្មែរ​ លទ្ធផលមិនខុសពីករណី​ ចំបុីខ្មៅ​ ទេ។ សូមរង់ចាំមេីលលទ្ធផលទាំងអស់គ្នា”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *