Breaking News

រំជួលចិត្ត! ក្មេងកំសត់ម្នាក់នេះ ខំប្រឹងធ្វើការឲ្យគេ លាងចាន ជូនតុ រៀបចំតុ ១ខែបាន ៦០ដុល្លារ ដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយម្តាយកំពុងធ្លាក់ខ្លួនឈឺទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ស្រេន វុធថា បានរៀបរាប់ពីស្ថានភាពក្មេងប្រុសដ៏កំសត់ម្នាក់ ធ្វើការឲ្យគេ ១ខែបាន ៦០ដុល្លារ ដើម្បីយកប្រាក់ទាំងនោះដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសនោះ ម្តាយកំពុងមានជំងឺប្រចាំកាយថែមទៀតផង។ ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“ថ្ងៃនេះ ខ្ញុំបាទបានយកថវិកាដែរបងប្អូនជួយដល់ប្អូនប្រុស ដែលមានម្ដាយ មានជំងឺប្រចាំកាយ គឺជំងឺបេះដូង ហើយពេលនេះម្ដាយរបស់ប្អូនត្រូវបានបងប្អូនយកទៅព្យាបាលនៅឯខេត្ដរតនៈគីរី ហើយពេលនេះប្អូនប្រុសបានស្នាក់នៅក្នុងហាង ដែលប្អូនប្រុសធ្វើការ ប្អូនប្រុសធ្វើការបានមួយខែ60$ដោយលាងចាន ជូនតុ រៀបចំតុ ហើយប្អូនប្រុសពុំបានរៀនសូត្រនឹងគេទេ ត្រូវរកប្រាក់ដើម្បីរដោះស្រាយជីវភាពប្រចាំថ្ងៃ

ហើយប្អូនប្រាប់ថា ចង់បានកង់មួយជិះ និងសុំទូរសព្ទមួយអីក៏បានដែរ អោយតែពូមីងអោយគាត់ គាត់ចង់ទុកទាក់ទងទៅម្ដាយរបស់គាត់ ហើយប្អូនក៏សូមអោយពូមីង ពុកម៉ែបងប្អូនជួយដល់ម្ដាយគាត់ផង គាត់គ្មានលទ្ធភាពរកលុយព្យាបាលម្ដាយគាត់ទេ ហើយរាល់ថ្ងៃប្អូនសុំម្ចាស់ស្នាក់នៅ ឈ្មោះហាង កំពត KTV នៅចាក់អង្រែក្រោម ហើយខ្ញុំបាទក៏សូមអរគុណដល់បងប្អូនទាំងអស់ ដែរបានជួយប្អូនប្រុស សូមជូនពរអោយពុកម៉ែបងប្អូនទាំងអស់អោយជួបតែសំណាងល្អ សុខភាពល្អ រកសុីទទួលទានមានបានគ្រប់ក្រុមគ្រួសារ

Acc =ABA
SREN VUTHA 001107217
081606868″៕”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *