Breaking News

ប្រពៃណាស់! ឱក សុគន្ធកញ្ញា៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១ ហើយ​ក៏​ត្រូវជាថ្ងៃកំណើតរបស់នាងខ្ញុំផងដែរ ហើយនាងខ្ញុំ និងក្រុមគ្រួសារបានយកចង្ហាន់មកប្រគេនព្រះសង្ឃ, សូមជូនបុណ្យទៅដល់បងប្អូនជនរួមជាតិទាំងអស់

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ ក្រោយពីកម្មវិធី ប្រលងចម្រៀង លំដាប់កំពូលល្បី ទូទាំងពិភពលោក X Factor Cambodia វគ្គ Live Show បានឈានដល់សប្ដាហ៍ទី២ បានបញ្ចប់ភ្លាម គេប្រទះឃើញហ្វេនៗ របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នាំគ្នាយកនំខួបកំណើត នៅរង់ចាំ Surprise តារារូបនេះ ទោះបី ម៉ោងជាង១ រំលងអាធ្រាត្រក៏ដោយ។

ចំណែកថ្ងៃនេះ គឺចំថ្ងៃខួបកំណើតពិតប្រាកដរបស់តារារូបនេះ ហើយគេក៏បានឃើញ ឱក សុគន្ធកញ្ញា បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។ កញ្ញា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃ​នេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១ ហើយ​ក៏​ត្រូវ​នឹងថ្ងៃទី១៤ ត្រូវជាថ្ងៃកំណើតរបស់នាងខ្ញុំផងដែរ ហើយនាងខ្ញុំ និងក្រុមគ្រួសារបានយកចង្ហាន់មកប្រគេនព្រះសង្ឃ.. ហើយនាងខ្ញុំក៏សូមជូនបុណ្យទៅដល់បងប្អូនជនរួមជាតិទាំងអស់..”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *