Breaking News

ដំណឹងល្អ! តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកញ្ញា​ ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារនូវដំណឹងល្អមួយ  ដែលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់។ ក្នុងនោះ ឯកឧត្តម ក៏បានបន្ថែមទៀតថា៖

“ព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ បានទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយក្នុងនេះ លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា ចាប់ពីពេលនេះ រហូតដាច់ឆ្នាំ២០១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុត្រូវការជ្រើសរើសកម្មករ និយោជិតចំនួន ពី៥០០០ ទៅ១០,០០០នាក់ ។

សូមប្រជាពលរដ្ឋដែលមានបំណងចង់ធ្វេីការ​ សូមទំនាក់ទំនងមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផ្ទាល់ ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 096 3509​ 096 088 4796​ 802 ។”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *