Breaking News

អីយ៉ា ចំថ្ងៃបិណ្ឌទី១ ព្រាប សុវត្ថិ និង សុគន្ធ និសា ដាក់មួយបទនេះ ពីរោះកប់ម៉ង (មានវីដេអូ)

នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

ក្នុងថ្ងៃនេះដែរ គេក៏បានឃើញផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងមួយបទផងដែរ ដែលមានចំណងជើងថា “នំអន្សមស្នូលបេះដូង” ដែលជាការបកស្រាយរួមគ្នាដោយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង សុគន្ធ និសា។ បទនេះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យល្អទៀតផង រហូតដល់ថ្នាក់ធ្វើឲ្យអ្នកស្តាប់ជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមស្តាប់ទាំងអស់គ្នា៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *