Breaking News

តំបន់ទំនាប និងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត

នៅព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា៖ “ក្រុងព្រះសីហនុ-តំបន់ទំនាប និងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត នៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ ។

សេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានអោយដឹងថា មានផ្លូវថ្នល់សាធារណៈ និងលំនៅដ្ឋានពលរដ្ឋមួយចំនួន ទឹកបានជន់លិចហូរលើផ្លូវ និងហូរចូលដល់ក្នុងផ្ទះ ប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខ្លះ ក្នុងនោះក៏មានកន្លែងខ្លះហូរច្រោះដីបាក់រលំរបងផ្ទះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ភ្លាមៗ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ប្រជាការពាររួមនិងអាជ្ញាធរភូមិ សង្កាត់ក៏ត្រូវបានរដ្ឋបាលខេត្ត និងក្រុង ចាត់បញ្ជាអោយចេញកម្លាំង ពិនិត្យ និងជួយដោះស្រាយ ការងារចាំបាច់ជូនពលរដ្ឋ តាមកន្លែងដែលមានទឹកជន់លិចខ្លាំង ក្នុងនោះអង្គភាពអគ្គិសនីខេត្ត ក៏បានសម្រេចបិទផ្អាកការផ្គត់ផ្គង់ចរន្តភ្លើង តាមតំបន់ដែលទឹកជន់លិចខ្លាំងផងដែរ ដើម្បីបង្ការខ្លាចមានគ្រោះថ្នាក់ដោយការឆ្លងចរន្តអគ្គិសនី ។

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃ១៥ កញ្ញា ដដែលនេះ ភ្លៀងនៅតែបន្ត ធ្លាក់ក្នុង ក្រុងព្រះសីហនុ មិនទាន់រាំងនៅឡើយ ៕”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *