Breaking News

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត ពេលឃើញម៉ាក់ពិបាកដកដង្ហើមបែបនេះ ឆាប់ជាណាម៉ាក់ឆាប់បានទៅផ្ទះយើងវិញ កូនស្រលាញ់ម៉ាក់”។

លុះមកដល់ព្រឹកមិញនេះ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ តារា TikTok រូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយ ដោយ ម្តាយរបស់គាត់បានលាចាកលោកនេះ ទៅហើយ។ សារនេះមានខ្លឹមសារដ៏រំជួលចិត្តថា “ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់”, “ជាតិនេះ កូន គ្មានម៉ាក់ហៅដូចគេទៀតទេ ម៉ាក់អើយម៉ាក់ ម៉ាក់ថា ម៉ាក់ ពិបាកក្នុងខ្លួនណាស់ កូនអើយ ដាច់ខ្យល់ឥឡូវហើយ ឱ្យ កូនសុំទោស ផងម៉ាក់ ដែលកូនជួយម៉ាក់មិនបានណាម៉ាក់”។

ក្រោយពីទទួលបានដំណឹងដ៏សោកសៅនេះ ធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍ចួលរួមរំលែកទុក្ខដល់គ្រួសារសព ហើយអ្នកខ្លះបានលើកឡើងថា “ចូលរួមរំលែកទុកមួយនេះផងណាកាត់ចិត្តទៅគាត់ទៅបានសុខហេីយ”, “ត្រូវរឹងមាំណា”។ ព្រមទាំងនៅមានសារចូលរួមរំលែកទុក្ខជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *