Breaking News

លោក សុវណ្ណ រិទ្ធី៖ ពេលនេះ ម៉ោងនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង ដំណាំចំការ​ និងពិបាកក្នុងការរស់នៅ​ជាខ្លាំង ដោយកំពុងខ្វះខាតស្បៀងអាហារ ត្រូវការបងប្អូនប្រជាពលរដ្ឋជួយជាបន្ទាន់

កាលពីម្សិលមិញនេះ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី ដែលជា ជាអគ្គនាយកសារព័ត៌មានTVFB និងក្រុមការងារ បាននាំយកអំណោយពីសប្បុរសជនទៅ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា​បន្ថែមទៀតថា៖

“កុំយកFacebook ធ្វើជាវេទិកាជេរប្រមាថគ្នា កុំយកFacebook ធ្វើជានាទីបង្ហាញគំរូមិនល្អដល់ក្មេងៗ គួរយកFacebook ធ្វើជាសារជួយស្រោចស្រង់គ្នា ជួយអភិវឌ្ឍគ្នា ជួយផ្តល់ដំណឹងគ្នា ព្រោះFacebook ជាបណ្តាញសង្គមដែលនាំឲ្យមានទំនាក់ទំនងពាសពេញសកលលោក ។

Face = មុខ , book = សៀវភៅ , Facebook ប្រែថាសៀវភៅនៅនឹងមុខ គេគួរតែប្រើវាដើម្បីសិក្សាទើបស័ក្តិសម ។ ពេលនេះ ម៉ោងនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងដំណាំចំការ​ និងពិបាកក្នុងការរស់នៅ​ជាខ្លាំងដោយកំពុងខ្វះខាតស្បៀងអាហារ ត្រូវការបងប្អូនប្រជាពលរដ្ឋជួយជាបន្ទាន់ ។

ព្រឹកនេះថ្ងៃទី​ ១៥​ ខែកញ្ញា​ ឆ្នាំ ២០១៩​ ក្រុមការងារ​ TVFB បានមកដល់ស្រុកចិត្របុរី​ ខេត្តក្រចេះ​ ដែលខណះនេះយេីងបាននាំយកនូវគ្រឿងឧបភោគមួយចំនួន​ ដែលជាម្ចាស់ជំនួយ​ គឺ​អ្នកនាង​ ណាណា​ នួនណានីត​ ម្ចាស់ប្រ៊េនសាប៊ូកក់សក់​ម៉ាក​ ស៊ារ៉ាន់​ (SHARAN) ផ្តល់តាមរយៈ TVFB យកមកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ បង្កអោយពួកគាត់ខាតបង់ពេលវេលា​ ដំណាំចំការ​ និងពិបាកក្នុងការរស់នៅ​ជាខ្លាំង​ ។

ទស្សនាទិដ្ឋភាពនៃការផ្សាយផ្ទាល់ចេញ​ពីខេត្តក្រចេះ​ ដែលរាយការណ៍ដោយលោក​ សុវណ្ណ​ រិទ្ធី​ ។ លេខទូរស័ព្ទក្រុមការងារTVFB 010 309 234 – 092 444 184″៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *