Breaking News

ប្រពៃណាស់! ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា នូវទឹកប្រាក់រហូតដល់ទៅ…

កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយតារារូបនេះបានធ្វើការដាក់លក់ សំលៀកបំពាក់ថ្មីចាស់ ហើយថវិកាទាំងអស់ បានមកពីការលក់ នឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ឆា។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានយកថវិកា បានមកពីការលក់នេះ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆាហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation” បានបញ្ជាក់បន្ថែមទៀតថា៖ “លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាជាង៦០០០ដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា

 

នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩, លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាចំនួន ៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា “ទិញដើម្បីចែករំលែកក្ដីស្រលាញ់” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណជូនចំពោះលោកស្រី ឱក សុគន្ធកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់សាធារជន ជាពិសេសសិល្បករ និងអ្នកគាំទ្រ ចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *