Breaking News

ឃើញហើយរំជួលចិត្ត! សពតារាកំប្លែង នាយ សាន ម៉ៅ បានដឹកមកដល់ វត្តព្រែកប្រា ហើយ (មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ នូវដំណឹងដ៏ក្រៀមក្រំបំផុតមួយកាលពីម្សិលមិញនេះ តារាកំប្លែងជើងចាស់ នាយ សាន ម៉ៅ បានទទួលមរណភាព នៅវេលាម៉ោង ៦ល្ងាច នៅឯមន្ទីរពេទ្យប្រទេសថៃ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រ នាយ បង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង ពេលទទួលបានដំណឹងនេះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលា ម៉ោង៣ព្រឹកនេះ R.I.P. ការស្លាប់រប់តារាកំប្លែងរូបនេះដោយស្ទះបំបង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ ។

សពនិងត្រូវបូជានៅថ្ងៃសោរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលារម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្នដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរពៈ អំពីខ្ញុំបាទ: អុឹម ជីវ៉ា”៕

Check Also

ប្រពៃណាស់! លោកជំទាវ​ អ៊ូ​ ធីតាពៅ​ សហការជាមួយ លោកសាស្ត្រចារ្យ របាំក្បាច់បុរាណខ្មែរ រៀបចំសម្តែងល្ខោនក្បាច់បុរាណ​ ឬល្ខោនព្រះរាជទ្រព្យ​ រឿង “ព្រះអនុរទ្ធនាងឱសា​”​ ដើម្បីឧទ្ទិសស្នាដៃនេះថ្វាយ ព្រះវិញ្ញណក្ខន្ធ​ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Chantola Narith បានប្រាប់ឲ្យដឹងថា៖ “ដើម្បីដឹងនូវមហាព្រះទិគុណ​ និងការលះបង់យ៉ាងធំធេងរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី …

Leave a Reply

Your email address will not be published. Required fields are marked *