Breaking News

អីយ៉ា ខេមរៈ សិរីមន្ត ស្លៀកមួយឈុតនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងថ្ងៃខួបកំណើតកូនប្រុស (មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បីមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាសនោះ គឺលោក ខេមរៈ សិរីមន្ត ដែលមានទឹកដមសំនៀងល្អ ហើយក៏នៅតែដក់ជាប់បេះដូងអ្នកស្តាប់មិនចេះជិនណាយ ជាពិសេសនោះ គឺបទចម្រៀងទាំងឡាយទាក់ទងមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះ។

ក្រៅពីវិស័យសិល្បៈ បើក្រឡេកទៅមើល សុភមង្គលក្នុងគ្រួសាររបស់លោកវិញពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ជាក់ស្តែងកាលពីពេលកន្លងទៅ ក្រោយពីទំនេរពីការងារ លោកតែងតែបានផ្តល់ក្តីស្រឡាញ់ពេញបេះដូង ជូន ភរិយា ក៏ដូចជាកូនៗរបស់លោក មើលទៅគឺពោរពេញដោយសុភមង្គលខ្លាំងណាស់។

នៅមិនទាន់អស់ទេ កាលពីម្សិលមិញនេះ​ទៀត លោក និងភរិយា បានរៀបចំពីធីខួបកំណើតមួយជូនកូនប្រុសជាទីស្រឡាញ់របស់លោក ដែលមើលទៅពិតជាមានភាពសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺឈុតសំលៀកបំពាក់លោក ខេមរៈ សិរីមន្ត តែម្តង ដែលមើលទៅ ពិតជាប្លែក និងទាក់ទាញជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទាំងមូលក្នុងពិធីនេះទាំងអស់គ្នា៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *