Breaking News

ស្រីអូន៖ ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់…

នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ah Ry Nuon ដែលគេតែងតែហៅថា ស្រីអូន បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់ខ្លួន រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនមានការពេញចិត្តជាខ្លាំង ព្រមទាំងធ្វើការចែករំលែកជាង១មុឺនដងទៅហើយ ត្រឹមរយៈពេលខ្លីសោះ។ ស្រីអូនបានរៀបរាប់ប្រាប់ឲ្យដឹងថា៖

“ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់

សូមគោរពប្រពន្ធ ព្រោះនាងបានលះបង់ ភាពជាយុវវ័យរបស់នាង ចាកចេញពីផ្ទះរបស់នាង សុខចិត្តរស់នៅឆ្ងាយពីគ្រួសារប៉ាម៉ាក់នាង ដើម្បីមកសាងគ្រួសារមួយជាមួយនឹងអ្នក មើលថែរក្សា ប៉ាម៉ាក់ និងគ្រួសាររបស់អ្នក។

សូមមានមោទកភាពចំពោះនាង ព្រោះនាងបានលះបង់រូបរាង រូបសម្រស់របស់នាង​ដើម្បីពពោះកូនរបស់អ្នក នាងព្រមប្រឈមមុខនឹងគ្រោះថ្នាក់ដល់េជិវិត ដើម្បីបង្កើតកូនរបស់អ្នកទាំងពីរ ផ្ដល់កំណើតដល់សមាជិកថ្មីដើម្បីគ្រួសាររបស់អ្នក។

សូមផ្ដល់ភាពកក់ក្ដៅដល់នាង ព្រោះខណៈពេលពពោះ នាងបានលះបង់ច្រើនណាស់ នាងថែមទាំងមានអារម្មណ៍មិនស្រណុកក្នុងខ្លួនឡើយ នាងឆាប់ខឹង ឆាប់ឆេវឆាវ នាងត្រូវការភាពកក់ក្ដៅពីអ្នក ចង់ឱ្យអ្នកយកចិត្តទុកដាក់ចំពោះនាង មើលថែនាង ថ្នមចិត្តនាង គាប់បម្រើនាងឱ្យបានល្អ ជាពិសេស គឺត្រូវការកម្លាំងចិត្តដ៏ធំធេងពីអ្នក។

សូមឱ្យតម្លៃនាង មិនថានៅចំពោះមុខ ឬនៅក្រោយខ្នង នៅក្នុងផ្ទះ ឬនៅទីសាធារណៈ នៅតែពីរនាក់នាង ឬនៅជាមួយបងប្អូននាង ឬបងប្អូនអ្នកទេ សូមឱ្យតម្លៃនាង សរសើរនាង ព្រោះនាងជាប្រពន្ធរបស់អ្នក មិនមែនជាស្រី ឬគ្រាន់តែជាគូកំណាន់ កំដរអារម្មណ៍អ្នកឡើយ។ នាងជាប្រពនញធស្របច្បាប់ នាងមានសិទ្ធស្មើនឹងអ្នក មិនថាសិទ្ធិសេរីភាពផ្លូវកាយ ឬផ្លូវចិត្តនោះទេ។

សូមស្រឡាញ់នាងឱ្យដូចគ្រាដើម មិនថាពេលវេលាផ្លាស់ប្ដូរទៅបែបណា មិនថានាងត្រូវប្រែប្រួលរាងកាយ រូបសម្រស់ទៅយ៉ាងណា មិនថានាងមានស្នាមជ្រួញលើមុខយ៉ាងណា ទោះខ្លួនប្រាណនាង មានស្នាមសង្វារគួរឱ្យខ្លាចបែបណា ក៏សូមឱ្យអ្នកនៅតែស្រឡាញ់នាងឱ្យដូចពេលដំបូងដែលអ្នកព្យាយាមចង់បាននាងចូលមកក្នុងជីវិតរបស់អ្នកអ៊ីចឹង។

ក្នុងនាមជាប្រពន្ធម្នាក់ ជាម្ដាយកូនរបស់អ្នក នាងមិនដែលទាមទារអ្វីឱ្យលើសលប់នោះឡើយ នាងគ្រាន់តែចង់ឱ្យអ្នកស្រឡាញ់ មើលថែ ថ្នាក់ថ្នមនាងឱ្យបានច្រើន ផ្ដល់កិត្តិយស ផ្ដល់ភាពកក់ក្ដៅឱ្យគ្រួសារ មានការទទួលខុសត្រូវនៅក្នុងជីវិតប្រចាំថ្ងៃ ហើយមិនថាមានរឿងអ្វី ក៏មិនបោះបង់នាង មិនទុកនាងចោល មិនធ្វើឱ្យនាងឈឺចាប់ ទឹកភ្នែកជូតក្បាលជង្គង់ ឬគ្រាំចិត្តរាល់ថ្ងៃនោះឡើយ ត្រឹមប៉ុណ្ណឹង ក្នុងនាមជាមេគ្រួសារម្នាក់ ជឿថាអ្នកប្រាកដជាអាចធ្វើបាន៕”៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *