Breaking News

ថ្នាក់ដឹកនាំល្អ! ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ

នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៩ គេបានឃើញ ឯកឧត្តម គួច ចំរើន និងលោកជំទាវ ព្រមទាំងលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ជើញធ្វើដំណើរទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ នៅឯទីក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ” ក៏បានប្រាប់បន្ថែមទៀតថា៖

“ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាបានអញ្ជើញសួរសុខទុក្ខលោកឧត្តមសេនីយ៍ស្នងការនៅទីក្រុងបាងកក។

ខេត្តព្រះសីហនុ៖ ថ្ងៃទី ០៥ តុលា ២០១៩ ឆ្លៀតពេលទំនេរថ្ងៃចុងសប្តាហ៏នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ជើញធ្វើដំណើរទៅសាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យនៅឯទីក្រុងបាងកក ប្រទេសថៃ ។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យបានអោយដឹងថា ស្ថានភាពជម្ងឺរបស់លោកឧត្តមសេនីយ៍ស្នងការបានល្អប្រសើរឡើងវិញហើយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុទាំងអស់ ជាពិសេសកងកំលាំងក្រោមឱវាទ សូមកុំមានការបារម្មណ៏អំពីស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍ស្នងការតទៅទៀត៕”៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *