Breaking News

ទឹកភ្នែកស្រែកយំចុងក្រោយ លាគ្នារហូត នាយ សាន ម៉ៅ លាគ្មានថ្ងៃត្រឡប់ (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំពិតជាបានជ្រាបច្បាស់ហើយមើលទៅ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាច កន្លងផុតទៅថ្មីៗនេះ  តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពម្នាក់គឺ នាយ សាន ម៉ៅ បានទទួលមរណ​​​​ភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។សព នាយ សាន ម៉ៅ ត្រូវបានគេបូជា នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួល រំជួលចិត្តនោះ ពេលបានឃើញទិដ្ឋភាពកំពុងបូជាសព នាយ សាន ម៉ៅ ស្របពេល ក្រុមគ្រួសារ នាយ ស្រែកទ្រហោរយំយ៉ាងខ្លាំង ពេញរោងបុណ្យ ព្រោះតែនឹកស្តាយស្រណោះនូវការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផេក “សិល្បករកម្ពុជា” ក៏បានភ្ជាប់សារដ៏ក្តុកក្តួលមួយថា “ទឹកភ្នែកស្រែកយំចុងក្រោយ លាគ្នារហូត នាយ សាន ម៉ៅ លាគ្មានថ្ងៃត្រឡប់”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *