Breaking News

សេន រ៉ានុត ដាក់មួយបទនេះ ពីរោះណាស់ ដល់ថ្នាក់ ណុប បាយ៉ារិទ្ធ បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

ប្រិយមិត្ត មួយចំនួនធំ ពិតជាមិនទាន់ភ្លេចទេមើលទៅ តារាចម្រៀងដ៏ល្បីឈ្មោះ និងស្រស់សង្ហាម្នាក់ គឺលោក សេន រ៉ានុត នោះ ព្រោះបទរបស់លោក ជាច្រើន មកទល់ពេលនេះ ក៏នៅតែពិរោះដដែល ដែលមានដូចជាបទ “ខុសខ្លួនឯង”, “ចិត្តខ្លែង”, “ស្នេហ៍បងទៅអូន”, “ក្រោមមេឃតែមួយ” ហើយក៏នៅមានបទពិរោះៗ ជាច្រើនទៀត ដែលនៅតែដក់ក្នុងអារម្មណ៍ប្រិយមិត្តដដែល ទោះស្តាប់ច្រើនដង ក៏នៅតែមិនធុញដែរ។

ចំណែកកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ គេបានឃើញលោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ចង់មានអូននៅទីនេះ” ដែលជាការ និពន្ធទំនុកច្រៀងដោយ សេន រ៉ានុត, និពន្ធ Melody និង និពន្ធបទភ្លេងថ្មី ដោយ Deeo Rapper។

ក្រោយពីស្តាប់ចប់គេក៏បានឃើញលោក ណុប បាយ៉ារិទ្ធ បង្ហោះសារសរសើរថា “នៅតែពិរោះដូចដើម my friend ជូនពរអោយមានអ្នកគាំទ្រអោយច្រើន”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមស្តាប់ទាំងអស់គ្នា ហើយកុំភ្លេចជួយស៊ែរផងណា៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *