Breaking News

គំរូល្អ! បងប្រុសម្នាក់ចំណាយពេលវេលា និងថវិកា ទិញ ស៊ីម៉ង់ត៍ ខ្សាច់ លុបជង្ហុកតាមផ្លូវ ទទួលបានការកោតសរសើរយ៉ាងខ្លាំង

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការចាប់អារម្មណ៍ និងកោតសរសើរនូវទឹកចិត្តបងប្រុសម្នាក់ ដែលបាន​ចំណាយពេលវេលា និងថវិកាខ្លះ ទិញ ស៊ីម៉ង់ត៍ ខ្សាច់ មកចាក់បំពេញជង្ហុកតាមផ្លូវ ព្រមទាំងមានការចែករំលែកគំរូដ៏ល្អមួយនេះជិត៣ពាន់ដងទៅហើយ គិតត្រឹមថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩​ នេះ។

ក្នុងនោះ ហ្វេសប៊ុកបងប្រុសរូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេ
គ្រាន់តែចង់បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ។ ចំណាយពេលវេលាខ្លះ កំលាំងខ្លះ ថវិកាខ្លះ ដើម្បីជួយដល់សង្គម ។ បើពលរដ្ឋម្នាក់លុប១ជង្ហុក ចឹងប្រជាពលរដ្ឋ១០០នាក់បាន១០០ជង្ហុកដែរ។ (ផ្លូវល្អបើកបរសុវត្ថិភាព) ព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង”។

គួររំលឹកបន្តិចផងដែរថា កាលពីពេលកន្លងទៅបងប្រុសរូបនេះក៏ធ្លាប់បាន លុបជង្ហុកតាមផ្លូវកន្លែងផ្សេងផងដែរ ដោយបងប្រុសរូបនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ថែទាំព្យាបាលតាំងពីតូចអោយហើយកុំចាំដល់ធំវាពិបាកនឹងព្យាបាល។ ចំណាយកំលាំងតិចតួចដើម្បីសង្គម បើមិនបានជួយដល់សង្គម សូមកុំបំផ្លាញសង្គម។ ផ្លូវល្អ បើកបរសុវត្ថិភាព! ព្រែកគល់”៕

 

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *