Breaking News

ក្រោយពីធ្វើការវះកាត់ដាក់រ៉ូស័រចំនួនបីកន្លែង អស់រយៈពេលជិត ២ម៉ោងរួចមក ខាងមន្ទីរពេទ្យប្រទេសថៃ បញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍ស្នងការខេត្តព្រះសីហនុ ថា…

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក “ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ” បានជូនដំណឹងល្អមួយស្តីពីស្ថានភាពជំងឺ របស់ ស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍ស្នងការខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ថា៖

“ដំណឹងដ៏ល្អពីមន្ទីពេទ្យប្រទេសថៃអំពីស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍ស្នងការខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ក្រោយពីធ្វើការវះកាត់ដាក់រ៉ូស័រចំនួនបីកន្លែង អស់រយៈពេលជិត ២ម៉ោងរួចមក ពេលនេះគឺការវះកាត់បានជោគជ័យ១០០ភាគរយហើយ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា យោងតាមស្ថានភាពសុខភាពលោកនៅពេលនេះ នឹងអាចវិលត្រឡប់ទៅបំរើប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវនិង បងប្អូនទាំងអស់ដែលបានព្រួយបារម្មណ៍ ៕”។

ក្នុងនោះ គេក៏បានឃើញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់បន្ថែមទៀតថា៖ “ក្រោយពីបានធ្វើការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ លោកវេជ្ជបណ្ឌិតជំនាញ បានធ្វើការដាក់រ៉ូស័របើកសសៃឈាមបេះដូងចំនួន៣កន្លែងដល់រូបខ្ញុំបាទ ដោយជោគជ័យ១០០% ក្នុងរយៈពេល១ម៉ោង ៣០នាទី។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្រឡាញ់រាប់អានរូបខ្ញុំបាទ”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *