Breaking News

ខ្ញុំមិនយកសំណងដោយសារ ខ្ញុំអាណិតក្មេង, សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុ ជិះម៉ូតូវ៉ាស្ដាំអញ្ចឹងអី ព្រោះគាត់ក្មេងណាស់.. (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Molika បានជួបរឿងស៊យមួយ ដោយសារមានក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ បានបើករឺម៉កម៉ូតូ មកប៉ះរថយន្តរបស់គាត់ តែនារីរូបនេះ ព្រោះតែអាណិតក្មេងប្រុសម្នាក់នេះ ទើបមិនទារសំណងអ្វីទាំងអស់។ ក្នុងនោះ គាត់បាក៏បានបញ្ជាក់បន្ថែមក្នុងហ្វេសប៊ុកឈ្មោះ Molika Online Shop ថា៖

“ខ្ញុំមិនយកសំណងដោយសារ ខ្ញុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុ ជិះម៉ូតូវ៉ាស្ដាំអញ្ចឹងអី ព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចៗផង អូនមកវ៉ាស្ដាំអញ្ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ”។

ក្រោយពីឃើញទង្វើរដ៏ប្រពៃមួយនេះហើយ បានធ្វើឲ្យបងប្អូនក្នុង​បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការកោតសរសើរនូវទឹកចិត្តនារីដ៏ស្រស់ស្អាតជាខ្លាំង ដែលចេះមានការយោគយល់ដល់គ្នាបែបនេះ ហើយក៏មានអ្នកខ្លះចូលមក comment អរគុណជំនួសក្មេងប្រុសរូបនេះថា “អរគុណណាស់ចែ ដែលមិនប្រកាន់ហ្នឹងក្មេងប្រុសម្នាក់នេះ សូមព្រះជួយថែរក្សាចែការហូតផងកុំអេាយមានរឿងបែបនេះកេីតឡេីងទៀត” ព្រមទាំងនៅមាន comment ពេញចិត្ត នារីស្រស់ស្អាតម្នាក់នេះជាច្រើនទៀត៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *