Breaking News

កាន់តែមានភាពងាយស្រួលហើយ! ពេលនេះក្រុមការងារ លោក តាន់ គីមសួរ បានសាងសង់បន្ទប់ទឹក នៅដំណាក់ឥសី នៅលើភ្នំឱរ៉ាល់រួចរាល់ហើយ (មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ភ្នំឱរ៉ាល់ ដែលជាភ្នំមួយមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងឋិតនៅ ក្នុងខេត្តកំពង់ស្ពឺ នោះ។ នៅទីនោះពិតជាមានទេសភាព ស្រស់ស្អាតខ្លាំងណាស់ អមជាមួយខ្យល់អាកាសបរិសុទ្ធថែមទៀតផង អ្នកដែលធ្លាប់បានទៅលេងម្តងហើយ នឹងចង់ទៅលេងម្តងទៀត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ គេក៏បានឃើញ លោក តាន់ គីមសួរ បានជូនដំណឹងល្អមួយថា៖ “ពួកយើងបានសាងសង់បន្ទប់ទឹក នៅដំណាក់ឥសី នៅលើភ្នំឱរ៉ាល់រួចរាល់ហើយ ដូចនេះវានឹងកាន់តែមានភាពងាយស្រួលសម្រាប់ពុកម៉ែបងប្អូន ដែលមានបំណងឡើងទៅលេងនៅកំពូលភ្នំឱរ៉ាល់ ជាពិសេសគឺសម្រាប់នារីៗតែម្តង សូមបងប្អូនអញ្ជើញទៅលេងឲ្យបានច្រើនដើម្បីបង្កើនចំណូលជនទៅដល់ប្រជាសហគមន៍នៅតំបន់នោះ អរគុណចំពោះការយកចិត្តទុកដាក់ ក្នុងការខិតខំប្រឹងប្រែង អស់ទាំងកំលាំងកាយចិត្ត របស់ប្រជាសហគមន៍ សាមគ្គី ទេសចរណ៍ ភ្នំឱរ៉ាល់។ សូមថ្លែងអំណរគុណសប្បុរសជនដែលជួយឧប្ថម្ភ៖ -បងប្រុសឆៃ វិរៈយុទ្ធ ១,០០០,០០០៛ -សប្បុរសជននានា ៣,២០០,០០០៛”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *