Breaking News

ហេតុ​អ្វី​? ស្នាមជើងអ្នកដែលចុះរើសសំរាម មិនទាន់រលុបបាត់ផង ប្រាប់តែ២ថ្ងៃក្រោយ សំរាមក៏បានត្រឡប់មកវិញ (មានវីដេអូ)

ប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយបានបង្ហោះវីដេអូគួរឲ្យចាប់អារម្មណ៍ និងពិចារណាមួយស្តីពីបរិស្ថាន។ ម្ចាស់ហ្វេសប៊ុកនេះ ក៏បានភ្ជាប់សារខ្លីមួយថា៖ “ហេតុ​អ្វី​? Why! Why?WHY? ប្រាប់​ផង​បាន​ទេ​? 05 តុលា Admin ទៅថតវីដេអូនៅសួនមាត់ទន្លេជ្រោយចង្វា, 06 តុលា មនុស្សប្រហែលជា 500 នាក់ទៅរើសសំរាម, 08 តុលា Admin ទៅសួននេះម្តងទៀត!
នេះគឺជារឿងពិតដែលកើតឡើងនៅពេល 2 ថ្ងៃបន្ទាប់”។

ក្រោយពីទស្សនាវីដេអូនេះដល់ចប់រួចមក បានធ្វើឲ្យមហាជនច្រើនបានលើកឡើងថា “អ្នក​ខ្លះទៀតណាធុងសំរាមនៅជិតនិងហេីយក៏បោះមិនចូលធុងដែរ​ ហេីយអ្នកខ្លះទៀត ញុាំហេីយទុកចោល មិនយកទៅដាក់ធុងសំរាមទេ​ បេីនៅតែបន្តធ្វេីបែបនេះទៀតសំរាមប្លាស្ទិកនឹងកេីនឡេីងជាមិនខាន​ គួរតែមានច្បាប់មួយទៀត គឺផាកពិន័យទេីបពួកគាត់អាចនឹងចូលរួមសម្អាតទាំងអស់គ្នា”។

អ្នកខ្លះទៀតបន្ថែមថា៖ “សូមអរគុណដល់អ្នកផលិត​ Video វាពិតជាសំខាន់ណាស់​ ដែលយេីងម្នាក់ៗចូលរួមចំនែកការពារបរិស្ថាន​ រស់នៅស្អាត​ សុខភាពល្អទាំងអស់គ្នាណាបងប្អូន” ព្រមទាំងនៅមាន comment ជាច្រើនទៀត ចូលរួមយោបល់ដើម្បីឲ្យពលរដ្ឋខ្មែរមួយចំនួនតូចចេះជួយថែរក្សាបរិស្ថាន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *