Breaking News

ឱក សុគន្ធកញ្ញា៖ មកមើលមុខកូនប្រុស..! ពេលនេះ​គាត់មានសុខភាពល្អ…

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅ បងប្អូនក្នុងបណ្តាញ សង្គមហ្វេសប៊ុក ពិតជាបានជ្រាបច្បាស់ហើយមើលទៅ នូវពិធីមង្គលការរបស់តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺ ឱក សុគន្ធកញ្ញា ជាមួយលោក  អុឹង សុខលី។ មង្គលការមួយនេះពិតជាល្បីកក្រើកខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានតូចធំៗ នៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។

ក្រោយពីរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរុ៉ប ហើយក៏បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេសបារំាង,  ហូឡង់, អាល្លឺម៉ង់, អូទ្រីស និងប្រទេសអ៊ីតាលី។ ក្នុងនោះ គេក៏បានឃើញពួកគាត់បានផ្តិតយករូបភាពស្អាតៗ ប្លែកៗ និងគួរឲ្យទាក់ទាញ មកបង្ហាញជូនបងប្អូនក្នុង​បណ្តាញសង្គមហ្វេសប៊ុកឲ្យបានឃើញដែរ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍រំភើប និងសប្បាយជំនួស។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយពីបានពិនិត្យផ្ទៃពោះ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ព្រមទាំងបានភ្ជាប់សារបញ្ជាក់ឲ្យដឹងផងដែរថា “មកមើលមុខកូនប្រុស..! ពេលនេះ​គាត់មានសុខភាពល្អ Mommy and daddy are waiting for you baby”៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *